LOVE NOVELS ជំពប់ស្នេហ៍ទេពធីតា

SKU
1371-2955152033
-10%
Special Price $4.95 was $5.50
In stock
Don't Miss Out! This promotion expires in
Sold items
0/5 Sold

ប្រលោមលោកមនោសញ្ចេតនា ស្នេហាបែបផ្អែមល្ហែម

ហ្វាល់រ៉ាដូ ម៉ាកឃេនស៊ី មហាសេដ្ឋីកំលោះ សញ្ជាតិអាមេរិក វ័យ៣៦ឆ្នាំ មានចំហាយនៃភាពសង្ហា និងឥទ្ធិពលដ៏ខ្លាំងក្លាពីក្នុងខ្លួន។ កំលោះដែលមានរហស្សនាមថាជាព្រានប្រចាំក្រុមមហាសេដ្ឋីលំដាប់កំពូលទាំង៨ នៃសេដ្ឋកិច្ចពិភពលោក ឬភាសាគោលហៅខ្លីថាប្រមុខជីសេវេនបូកមួយ (G7+1) ស្រាប់តែផ្លាស់ប្តូរទៅយ៉ាងឆាប់រហ័សសូម្បីតែខ្លួនគេផ្ទាល់ក៏មិនចង់ជឿ។ បេះដូងដែលគិតថាមិនធ្លាប់មានកូនសោរណាមកចាក់បានត្រូវបានបើកដោយមិនដឹងមូលហេតុព្រោះតែនារីម្នាក់។ នារីដែលមានសម្រស់ខាងក្រៅស្អាតដូចជាទេពធីតា ទន់ភ្លន់ចាំសណ្តោសមនុស្សលោកគ្រប់គ្នា។ ព្រានប្រមាញ់ដូចជាគេចាំបាច់ត្រូវតែទម្លាក់បម្រាមក្នុងក្រុមចេញ (ហាមស៊ីមាន់វត្ត) រួចចាប់ស្រវានាងក្រមុំដេលមិនទាន់ដឹងខ្យល់ចូលមកក្នុងរនាំងអាថ៌កំបាំងរបស់គេដោយគ្មានផ្លូវចេញ។

«ខ្ញុំមិនបានប្រឌិត ខ្ញុំតាំងចិត្តធ្វើវា»

«លោ...លោកប្រធានវាមិនកំប្លែង»

«ខ្ញុំនិយាយមែន...ស្តាប់ណា ជូរីណា ខ្ញុំមិនធ្លាប់ចាត់ទុកអូនជាកូនចៅ អូនមើលមិនដឹងពិតមែនឬ...»

«ខ្ញុំមិនជឿទេ...លោកប្រធានសូមកុំលេងសើចជាមួយខ្ញុំនឹងរឿងនេះ»

«លេងសើចជាមួយអេតាស៊ីវិលមែនទេ?»

ជុង ជូរីណា មកធ្វើការដើម្បីយកបទពិសោធន៍បន្ថែមពីប្រព័ន្ធគ្រប់គ្រងរបស់ក្រុមហ៊ុនយក្សនេះ ដើម្បីយកទៅអនុវត្តន៍ឲ្យមានប្រសិទ្ធភាពខ្ពស់ ពេលទៅជួយការងារនៅរីស៊តរបស់ឪពុក តែអ្នកណាទៅគិតដល់ថានាងត្រូវប្រធានសម្ព័ន្ធយក្ស ញាត់ញៀតងារជាម៉ាដានធំរបស់ ម៉ាកឃេនស៊ីគ្រុប មកឲ្យ ទាំងដែលនាងមិនធ្លាប់ប្រាថ្នានឹកគិតដល់វាអីបន្តិចឡើយ។

«លែង...ហ្វាល់...កុំធ្វើបែបនេះ...ខ្ញុំនឹងប្តឹងលោកពីបទរំលោភបំពាន»

«បើប្តីមកហាន់នីម៉ូនជាមួយប្រពន្ធមានទោស គួរតែណែនាំប្រាប់រដ្ឋមន្ត្រីឲ្យបង្កើតពន្ធនាគារបន្ថែមទៀត»

Only registered users can write reviews. Please Sign in or create an account