LOVE NOVELS បញ្ឆោតស្នេហ៍ឧក្រិដ្ឋជនផ្តាច់ការ

SKU
1271-4003221068
-10%
Special Price $5.40 was $6.00
In stock
Don't Miss Out! This promotion expires in
Sold items
0/5 Sold

ប្រលោមលោកមនោសញ្ចេតនា ស្នេហាបែបស៊ើបអង្កេត

ឡូណាតូ ហាណេ សេរៀរ៍ អគ្គនាយកធនាគារដ៏ធំបំផុតរបស់ប្រទេសបារាំង កំពុងជាប់សង្ស័យថាជាឧក្រិដ្ឋជនកិបកេងលុយពីប្រជាជនដោយការយកទៅប្រើប្រាស់ក្នុងផ្លូវងងឹត ចង់ពង្រីកអំណាចក្តោបក្តាប់ប្រទេស។

«ហៅអ្នកធ្វើបញ្ជីមកឥឡូវនេះ» គេចេញបញ្ជាគំហកដោយភាពខឹងសម្បារ នេះបុគ្គលិករបស់គេនៅមានមនុស្សល្ងង់បែបនេះទៀតឬ បើមិនបានពិនិត្យឲ្យច្បាស់លាស់នោះទេ ធនាគារគេអាចនឹងក្ស័យធុនព្រោះជួលមនុស្សគ្មានបញ្ញាមកធ្វើការ។

«លោកអគ្គនាយក ហៅនាងខ្ញុំមានការអីឲ្យបម្រើដែរចាស» ឆា លីប៉ី បុគ្គលិកចូលថ្មីផ្នែកគណនេយ្យ ឱនលំទោនសួរទៅចៅហ្វាយដោយការគោរពកោតក្រែង។

«នាងរៀនចប់នៅសាលាណា?»

«មានបញ្ហាអីមែនទេ លោកអគ្គនាយក»

«នាងល្ងង់ឬក៏មិនចេះសោះតែម្តងពេលរៀន មើលចុះធ្វើបញ្ជីកូនក្មេងៗប៉ុណ្ណឹងក៏នាងធ្វើខុសដែរ» គេគំហកខ្លាំងៗ។

«ចាំនាងខ្ញុំយកទៅពិនិត្យឡើងវិញ»

«មិនបាច់ទេ នាងទៅរៀបចំលិខិតលាឈប់តែម្យ៉ាងបានហើយ...អ៎...ឈប់សិន ខ្ញុំមានចម្ងល់មួយ»

«...»

«នាងចូលមកធ្វើការនៅទីនេះបានដោយប្រើខួរក្បាល ឬប្រើសម្រស់?»

ស្តាប់ចុះលើកទីមួយហើយដែលចារនារីកំពូលសម្រស់ដូចជា លីប៉ី ត្រូវឧក្រិដ្ឋជនប្រមាថថាអត់ខួរដោយប្រយោល ចាំមើលណា លោកនឹងដឹងថាខ្ញុំមិនត្រឹមតែស្អាតទេ នៅឆ្លាតទៀតផង ពេលដែលលោកទៅស៊ីបាយគុកនោះ ឆឹស!

Only registered users can write reviews. Please Sign in or create an account