LOVE NOVELS ចំណងបេះដូង

SKU
1371-4540042019
-10%
Special Price $3.38 was $3.75
In stock
Don't Miss Out! This promotion expires in
Sold items
0/5 Sold

ប្រលោមលោកមនោសញ្ចេតនា ស្នេហាបែបកំសត់ និងផ្អែមល្ហែម

គីន សាងអ៊ីន ស្រីតូចដ៏គួរឲ្យអាណិតដែលប្រើជីវិតរស់នៅជាមួយបងប្រុសរបស់ខ្លួនតាំងពីក្មេងមកម្ល៉េះ នាងស្ទើរទទួលយកមិនបានពេលដែលគ្រូពេទ្យប្រាប់ថាបងប្រុសរបស់នាងត្រូវទទួលយកការវះកាត់បន្ទានដើម្បីមានជីវិតរស់បន្តបាន តែនាងគ្មានសមត្ថភាពគ្រប់គ្រាន់ក្នុងការជួយសង្គ្រោះជីវិតគាត់ នាងគ្មានប្រាក់...ទើបចុងក្រោយនាងត្រូវធ្វើមុខក្រាស់ទៅខ្ចីប្រាក់ចំនួនច្រើនមហាសាលពី «គេ» មេកដេន ហ្វារេយ៍ ម្ចាស់សណ្ឋាគារផ្កាយប្រាំដែល្បីឈ្មោះជាងគេនៅក្នុងទីក្រុង គេជាអតីតបងប្រុសរបស់នាងពេលដែលពួកនាងនៅក្នុងមណ្ឌលកុមារកំព្រា តែគេក៏ត្រូវគ្រួសារទទួលត្រឡប់ទៅវិញ ទើបពួកនាងលែងបានជួបគ្នាតទៅទៀតរហូតដល់...ទោះបីរអៀសចិត្តដែលខ្លួនត្រូវហាមាត់ខ្ចីប្រាក់ពីគេ តែនាងពិតជាចាំបាច់ត្រូវធ្វើវាឡើងមក។

«គឺ...បើសិនជាខ្ញុំចង់ខ្ចីប្រាក់របស់លោកបន្ទាន់សិន តើបានដែរទេ? ខ្ញុំពិតជាត្រូវការវាដើម្បីជួយបងប្រុសខ្ញុំពិតមែន»

«បើសិនជាខ្ញុំជួយ តើនាងមានអីសងគុណខ្ញុំវិញ?»

មេកដេន មិនស្គាល់នាង...គេមិនចំណាំនាង ឬតាំងចិត្តបំភ្លេចនាង...

«គ្រប់យ៉ាង...សុំត្រឹមតែជួយបងប្រុសរបស់ខ្ញុំ»

«ល្អ! អ៊ីចឹងធ្វើជាប្រពន្ធរបស់ខ្ញុំព្រមដែរទេ?»

«តើខ្ញុំអាចសួរមួយសំណួរបានដែរទេ?»

«តាំងពីដើមមកលោកធ្លាប់ស្រលាញ់ខ្ញុំដែរទេ?» នាងសួរគេដោយទឹកមុខរលីងរលោង នាងព្រមធ្វើជាប្រពន្ធគេដោយការពេញចិត្ត ព្រោះអារម្មណ៍ល្អៗកាលពីក្មេងរបស់នាងចំពោះគេនៅមានមកទល់ពេលនេះ ចុះគេឲ្យនាងមកនៅក្នុងតំណែងជាប្រពន្ធ ព្រោះហេតុផលអី ឬនាងត្រឹមជាស្រីបម្រើអារម្មណ៍គេ តែរឿងមួយដែលដឹងនោះ គេស្ពប់នាង ទាំងមិនដឹងថានាងធ្លាប់ធ្វើអ្វីខុសចំពោះគេ...

«ស្រីមានសាហាយដូចនាង កុំសង្ឃឹមថាបានទទួលការស្រឡាញ់ពីខ្ញុំ...កុំសូម្បីតែគិត»

Only registered users can write reviews. Please Sign in or create an account