LOVE NOVELS បេះដូងអង្គរក្សម៉ាហ្វៀ

SKU
1271-4903201780
$5.75
In stock

ប្រលោមលោកមនោសញ្ចេតនា ស្នេហា

ហ្វ្រេន វីឡាបស់ ជាអង្គរក្សដេលមានមុខស្មើ លាក់បង្កប់ភាពកំណាច ព្រៃផ្សៃនៅក្នុងខ្លួនបែរជាត្រូវធ្លាក់ក្នុងរណ្តៅមនុស្សស្រីម្នាក់ដែលមានឋានៈតូចទាបជាងខ្លួន ទាំងដែលគេបានព្យាយាមប្រាប់ខ្លួនឯងច្រើនដងហើយកុំឲ្យមានចិត្តលើនាង តែចុងក្រោយគេនៅតែមិនអាចហាមបេះដូងខ្លួន​ឯងបាន ប៉ុន្តែសុខៗនាងស្រាប់តែចាកចេញពីគេដោយស្ងៀមស្ងាត់ នាងដើរចេញពីគេស្រពេលដែលនាងយកបេះដូងរបស់គេទៅជាមួយ ហេតុអីនាងធ្វើបែបនេះដាក់គេ បេះដូងរបស់គេត្រូវប្រេះស្រាំដោយស្នាដៃនាងម្នាក់គត់ តែគិតឬថាមនុស្សដូចជាគេនឹងឲ្យនាងដើរចេញដោយមានក្តីសុខ គេមិនព្រមដាច់ខាត គេនឹងធ្វើបាបនាង ឲ្យនាងសងនូវអ្វីដែលនាងបានធ្វើចំពោះគេ...

«នាងមានខ្ញុំមិនឆ្អែត ក៏ទៅរកអាចង្រៃនោះ»

«មិនមែនទេ ហ្វ្រេន ស្តាប់ខ្ញុំ...»

«ខ្ញុំមិនចង់ស្តាប់ពាក្យកុហករបស់នាងទេ សារ៉ា»

នីកូឡា ហ្គាប្រៀល ជាមនុស្សប្រុសដែលធ្លាប់តែមានស្រីៗតាមតោងមិនឈប់ ចរិតពាល និងល្មោភខ្លាំងបែរជាត្រូវមកជំពប់បេះដូងលើស្រីតូចដែលគេបានជួយសង្គ្រោះទៅវិញ។

«ហ៊ឹស! តើនាងចង់ទៅណា» ដៃធំក្រាស់ចាប់នាងជាប់។

«ទៅផ្ទះរបស់ខ្ញុំហ្នឹងណា» រីយ៉ា តបទាំងជ្រួញចិញ្ចើម។

«គ្មានរឿងអីដែលនាងត្រូវមកយំទេ រីយ៉ា ក្រែងនាងចង់ទៅវិញណាស់មិនអញ្ចឹង ពេលនេះខ្ញុំព្រមបើកផ្លូវឲ្យនាងហើយ»

«ហឺៗ! កុំដេញអូនអី តើបានទេ»

ការដែលនាំនាងមកកាន់ពិភពងងឹតរបស់គេធ្វើឲ្យនាងត្រូវធ្លាក់ក្នុងសភាពគ្រោះថ្នាក់ខ្លាំង នោះជាកំហុសរបស់គេ តែគេមិនចង់ឃើញនាងយំ អញ្ចឹងគេសង្ឃឹមថាការដេលគេព្រមដោះលែងឲ្យនាងដើរចេញពីជីវិតគេ អាចនឹងធ្វើឲ្យនាងមានក្តីសុខទៅចុះ ព្រោះគេគ្មានជម្រើសឡើយ...

តើជីវិតស្នេហារបស់អង្គរក្សម៉ាហ្វៀទាំងពីរនឹងទៅជាយ៉ាងណាក្នុងពេលដែល ហ្វ្រេន និង សារ៉ា មានរឿងវ៉ាវយល់ច្រឡំចំពោះគ្នា គេបែរជាគិតថាមនុស្សស្រីដែលខ្លួនស្រឡាញ់ បានប្រគល់បេះដូងឲ្យក្បត់ខ្លួន ចំណែកឯ នីកូឡា បែរជាព្រមធ្វើជាមនុស្សអាត្មានិយម ព្រោះចង់ការពារ រីយ៉ា ដោយការបណ្តេញម្ចាស់បេះដូងរបស់គេឲ្យចេញឆ្ងាយពីខ្លួន...

 

Only registered users can write reviews. Please Sign in or create an account