LOVE NOVELS ក្រសោបស្នេហ៍ថ្នមចិត្ត

SKU
1271-0903201240
-10%
Special Price $6.53 was $7.25
In stock
Don't Miss Out! This promotion expires in
Sold items
0/5 Sold

ប្រលោមលោកមនោសញ្ចេតនា ស្នេហាបែបផ្អែមល្ហែម

រកមនុស្សមកមើលថែកូនប្រុសមិនមែនជារឿងងាយ ហើយដែលកាន់តែយ៉ាប់យឺននោះគឺកូនប្រុសតែម្នាក់គត់របស់គាត់បដិសេធមិនត្រូវការអ្នកមើលថែទាំងដែលភ្នែកទាំងសងខាងពិការដោយសារឧបទ្ទវហេតុដែលកើតឡើងកាលពីខែមុន។

ខេនឌីសាឌិន ដេហ្វារៀល មហាសេដ្ឋីកំលោះ ម្ចាស់ក្រុមហ៊ុនវ៉ាញដ៏ល្បីរបស់ អ៊ីតាលី ត្រូវប្តូរគំនិតមិនត្រូវការអ្នកមើលថែ បន្ទាប់ពីអ្នកម៉ាក់របស់គេណែនាំអ្នកមើលថែទីដប់ប្រាំបីមក នាងហ៊ានតមាត់ជាមួយគេត្រឹមវិនាទីជួបដំបូង សំឡេងស្រទន់របស់នាងធ្វើឲ្យគេគិតឃើញពីលក្ខខណ្ឌដែលត្រូវទាញនាងចូលមកក្នុងរង្វង់ដៃ។

«បើអញ្ចឹងខ្ញុំទៅផ្ទះសិនហើយ ចាំស្អែកមកម្តងទៀតពេលលោកនឹកឃើញលក្ខខណ្ឌទាំងនោះ» លីសភិងឡា ហ្សារ៉ូដា តបទាំងសំឡេងធុញទ្រាន់ មុននឹងដើរចេញ តែមិនទាន់បានមួយជំហានផង សំឡេងដែលនាងមិនចូលចិត្តនោះក៏បន្លឺឡើងកាត់ដំណើរជាមុន...

«ឈប់»

«មានអ្វីទៀតឬលោក?» លីស អត់ដង្ហើមបន្តិចមុននឹងសួរទៅអ្នកកំលោះវិញ ទាំងសំឡេងស្រទន់ដូចសព្វដង។

«លក្ខខណ្ឌទីមួយរបស់នាង គឺរៀបរាប់រូបរាងរបស់នាងមកទាងអស់មក ហាមកុហក» មែនហើយគេចង់ដឹងខ្លាំងណាស់ថាស្រីចំពោះមុខគេ មានរូបរាងមុខមាត់យ៉ាងម៉េច ស្អាត អាក្រក់ ឬយ៉ាងណាបានជាមានសំឡេងពីរោះដ៏ម្ល៉ឹង។

«ថា...ថាម៉េចហ្នឹង?» នាងតូចចំហមាត់ស្តាប់លក្ខខណ្ឌល្ងីល្ងើរបស់គេទាំងហួសចិត្ត។

«យើងមិននិយាយដដែល»

«សុំហេតុផលបន្តិចបានទេ លោក ខេនឌីសាឌិន ដេហ្វារៀល» នាងតូចសង្កត់សំឡេងខ្លាំងនៅចុងឈ្មោះរបស់គេទាំងមិនពេញចិត្ត នាង

Only registered users can write reviews. Please Sign in or create an account