LOVE NOVELS សិទ្ធជាម្ចាស់បេះដូង

SKU
1271-2903201855
-10%
Special Price $4.95 was $5.50
In stock
Don't Miss Out! This promotion expires in
Sold items
0/5 Sold

ប្រលោមលោកមនោសញ្ចេតនា ស្នេហាបែបផ្អែមល្ហែម និងកំប្លែង

ស្នេហាជាពាក្យពិបាកកំណត់អត្ថន័យឲ្យបានច្បាស់លាស់ក្នុងបេះដូង ឌីកូប្រាណូ អាន់តូនីញ៉ូ ដែលមិនធ្លាប់សូម្បីតែគិតថាខ្លួនគេអាចដក់ចិត្ត ជាប់ភ្នែកនឹងនារីដែលជួបលើកដំបូង ដូចពាក្យឃើញភ្លាមស្រឡាញ់ភ្លែត តែគ្រប់យ៉ាងកើតឡើងហួសការរំពឹងទុក ត្រឹមបានប្រសព្វនឹងកែវភ្នែកពណ៌ត្នោតស្រទន់ គេក៏កើតចិត្តឈ្លក់វង្វេងដកខ្លួនមិនរួច។

«បងអាចមិនមែនជាប្រុសល្អជាងគេ តែបងស្រឡាញ់អូនជាងគេ បងមិនមែនអស្ចារ្យបំផុត តែបងអាចធ្វើឲ្យអូនក្លាយជានារីមានសុភមង្គលបំផុត តាមដែលបុរសម្នាក់អាចធ្វើបាន អនុញ្ញាតឲ្យបុរសម្នាក់នេះមើលថែអូនទៅ»

«យល់ព្រមធ្វើជាម្ចាស់ស្រីរបស់បងណា៎!» រំពេចនោះនាងក៏ស្រក់ទឹកភ្នែកមួយដំណក់។

«ឌីកូ មួយវិនាទីមុននេះ ខ្ញុំសឹងតែឆ្លើយយល់ព្រម ក្នុងពេលនេះខ្ញុំមិនសល់អ្វីទេ លោកជាមនុស្សល្អឥតខ្ចោះម្នាក់ មិនថាមុខមាត់ ឋានៈ កេរ្តិ៍ឈ្មោះ ទ្រព្យសម្បត្តិ ហើយជឿថាលោកអាចបំពេញចន្លោះជាច្រើនក្នុងជីវតខ្ញុំ ប៉ុន្តែខ្ញុំធ្វើមិនបាន!» ចម្លើយនេះប្រៀបដូចជាការបដិសេធដោយប្រយោល គ្រាន់តែនាងមិននិយាយចំ។

«ហេតុអី? ម្សិលមិញទន់ភ្លន់ចំពោះបង ធ្វើដូចស្រឡាញ់បង ចុងក្រោយក៏បដិសេធបែបនេះមិនហួសហេតុពេកទេ? ផ្តល់ក្តីសង្ឃឹមឲ្យបងហើយ បែបនេះបងមិនព្រមទេ!»

ហ្វ្រ័រ៉ា វីននៀ មេធាវីស្រីវ័យក្មេងល្បីឈ្មោះដ៏ជោគជ័យម្នាក់ក្នុងអាជីព មិនធ្លាប់នឹកគិតថានឹងបានជួបគេម្តងទៀត ម្ចាស់ធនាគារ ស្វីស ដ៏ខ្ពស់ខ្ពស់ នាងមិនប្រាថ្នា តែវាសនាតែងលេងសើចនឹងមនុស្ស ពេលចង់គេចកាន់តែជួប បង្កើតបានជាចំណងស្នេហ៍ស្រពេចស្រពិល នៅមានអតីតដែលព្យាយាមបំភ្លេច តែពេលបំភ្លេចមិនបានមានតែសងការឈឺចាប់នោះដល់អ្នកបង្កជាជម្រើសល្អ មិនអញ្ចឹង? តែអ្នកឈឺមិនមែនមានតែគេម្នាក់ ឬនាងខុសដែលបណ្តោយឲ្យអតីតមានឥទ្ធិពលគ្របដណ្តប់ចិត្ត?

តើក្តីស្រឡាញ់របស់បុរសម្នាក់នេះអាចលុបលាងភាពឈឺចាប់ក្នុងបេះដូងនាងបានទេ?

 

Only registered users can write reviews. Please Sign in or create an account