LOVE NOVELS ភ្លើងស្នេហ៍ម៉ាហ្វៀ

SKU
1271-2933201666
-10%
Special Price $5.18 was $5.75
In stock
Don't Miss Out! This promotion expires in
Sold items
0/5 Sold

ប្រលោមលោកមនោសញ្ចេតនា ស្នេហាបែបផ្អែមល្ហែម និងកំប្លែង

នៅសុខៗស្រីស្អាតមានអាយឃ្យូខ្ពស់ដូចជានាងទៅលូកដៃជួយម៉ាហ្វៀដេលកំពុងតែត្រូវឃាតកកតាមសម្លាប់ ហើយវាក៏ក្លាយជាកម្មពៀររបស់នាងដែលម៉ាហ្វៀម្នាក់នោះតាមក្រវែលនាងមិនឈប់មិនឈរ។

«ចាប់អារម្មណ៍រៀបការជាមួយគ្នាទេ?» ដេលហ្វីណូ សួរត្រង់ៗ។

«ខឹកៗ...» ខេរ៉ូនីកា ឈ្លក់ស្រាក្រហមឡើងមុខក្រហមពេលឮសម្តីគេ។

«លោកនិយាយ...ថាម៉េច? និយាយម្តងទៀតបានទេ? ក្រែងខ្ញុំស្តាប់ច្រឡំ»

«នាងស្តាប់មិនច្រឡំទេ មុននេះខ្ញុំបបួលនាងរៀបការ»

«រៀបការ? លោកឆ្កួតទេឬ? យើងជួបគ្នាទើបតែបានពីរដង ហើយលោកក៏សុំខ្ញុំរៀបការជាមួយគ្នានេះ? កើតអីធ្ងន់ធ្ងរឬអត់លោក?» នាងក្រោកឡើងទះតុផាំង ហើយមើលមុខគេយ៉ាងហួសចិត្ត។

ពុទ្ធោ! ប្រុសម្នាក់នេះសុំយើងរៀបការងាយដូចសុំនំស៊ីយ៉ាងអញ្ចឹង!

«លើកនេះស្តាប់ច្រឡំហើយកញ្ញា! មុននេះខ្ញុំគ្រាន់តែបបួលយកគួរ មិនបានសុំទេ យ៉ាងណាបើនាងមិនគេចពីផែនដីទៅបង្កាត់ពូជជាមួយអេលៀននៅភពផ្កាយទេ ជាតិនេះនាងក៏គេចខ្ញុំមិនផុតដែរ ព្រមតាមរៀបការតាមសម្រួលទៅល្អជាង»

«អា៎...» នាងស្រែកចេញមកដោយអត់មិនបាន។

មុននេះនាងទើបតែស្បថថានឹងចេញឲ្យឆ្ងាយពីគេ ព្រោះគេជាមនុស្សគ្រោះថ្នាក់ដែលអ្នកផ្ទះនាងហាមមិនឲ្យក្បែរ ហើយពេលនេះគេក៏មកសុំនាងរៀបការអញ្ចឹងទៅ តើនេះជារឿងឆ្កួតអីហ្នឹង?»

 

Only registered users can write reviews. Please Sign in or create an account